ការើសគូរស្រករ


កត្តាចំពោះចំណងមិត្តភាពចំពោះគូរស្វាមីភរិយាដែលបាន
រៀបការជាចំណងមិត្តភាពមួយដែលកើតឡើងចំពោះមនុស្ស
ពីរនាក់  ។  តែមុនដំបូងយើងបានគិតពីបញ្ហានេះដែរ
ដែលមានការព្រមព្រៀងគ្នាចំពោះគ្នាអស់រយះពេលជាយូរ
ដែលគ្មានបញ្ហាកើតឡើងចំពោះមុខ អ្វីដែលជាចំងល់ក្នុងចំ
នងមិត្តភាពរវាងគូរស្នេហ៏ដែលមានកូនមួយភាគច្រើនគឺស្រ្តី
ទៅតាមប្តីនិងការយល់ព្រមតាមគំនិតរបស់ប្តី   ។​​ ក្នុងចំណងមិត្តភាពនេះអ្វីដែលគួរប្រសើរមានទំនាក់ទំនងល្អក្នុងជីវិតរបស់

គូរស្វាមី ដែលបានរៀបការរួចគ្មានបញ្ហាគឺការយល់ដឹងពីភាពស៊ីជម្រៅគ្នាក្នុងការយល់ចិត្តពេល

ដែលមិនទាន់រៀបការ រយះពេលយូរ  ។    ក្នុងចំនោមប្រជាជនកម្ពុជាភាគច្រើនអ្វីដែលមាន

បញ្ហាក្នុងការរៀបការកើតឡើងដោយសារ   ៖

-     ការរៀបការនៅក្មេងពេកគ្មានការយល់ដឹងវែងឆ្ងាយ

-      តាមឪពុកម្តាយ

-      ការយល់ដឹងរវាងគ្នានឹងគ្នារយះពេលខ្លីពេក

-    ខ្វះការពិចារណា

-     ភាពភ្លើតភ្លើន

-     កាមនៃតណ្ហា

 -     និងការមិនហ៊ាននិយាយនៅបញ្ហា ព្រោះខ្មាស់អៀន  ។

អ្វីដែលល្អគ្មានបញ្ហាក្រោយពេលរៀបការគឺភាពក្លាហ៊ាន មុនពេលរៀបការត្រូវយល់ចិត្តគ្នាទាំង

សមីខ្លួនសងខាង  ឪពុកម្តាយ  និងបងប្អូន  ។

0 comments:

Post a Comment