ប្រវត្តិបងស៊ីថា

                                         ការធ្វើជាឯកសារពីស៊ីថា

បង​ស៊ីថា​មានអាយុ​ ២៧ឆ្នាំ មកពីអង្គការម្លប់តាប៉ាង (EEA) នៅទីក្រុងភ្នំពេញ។គាត់មានស្រុកកំណើតនៅ​  ភូមិ ភ្នំពេញ៣   ឃុំ  ចាក់អង្រែ   ខណ្ឌ័មានជ័យ   រាជធានីភ្នំពេញ។ គាត់មានបងប្អូនចំនួន ៥នាក់ គាត់ជាកូនទី៣ នៅក្នុងគ្រួសារ ដោយនៅក្នុងគ្រួសារ រូបគាត់ជាជនពិការសំលេងដែលគាត់មិនអាចនិយាយបានតាំងពីកំណើតមក។ ហើយសព្វថ្ងៃនេះបងស៊ីថាគឺជាបុគ្គលិកផ្នែកចុងភៅម្នាក់នៃសាលាបច្ចេកទេស
ដុនបូស្កូខេត្ដកែប។ ដោយមុនពេលដែលគាត់ចូលមកធ្វើការនៅក្នុងសាលាដុន
បូស្កូនេះ  គាត់ធ្លាប់មានបទពិសោធន៏ធ្វើការនៅក្នុងហាងមួយកន្លែងនៅទីក្រុងភ្នំ
ពេញដែរ។ បងស៊ីថាបានចូលមកធ្វើការនៅសាលាដុនបូស្កូខេត្ដកែបកាលតាំងពី
ឆ្នាំ២០១២មកម្ល៉េះ គឺដើម្បីជួយសាលានិងដើម្បីជួយសំរួលដល់ការសិក្សារបស់
សិស្សានុសិស្សនៃសាលាដុនបូស្កូទាំងមូល។ រាល់ការងារផ្ទះបាយទាំង
អស់គាត់ជាអ្នករាប់រង់ ទាំងអាហារភ្ញៀងបរទេស  គ្រួ និងសិស្ស ​ ក្នុងមួយ
ថ្ងៃគាត់ធ្វើអាហារបីពេល គឺតាំងពីព្រឹកដល់ល្ងាច។
ជាចុងក្រោយរូបគាត់ក៏សូមអរគុណជាខ្លាំងដល់សាលាដុនបូស្កូខេត្ដកែប
ដែលបានទទួលរូបគាត់មកធ្វើការនៅក្នុងសាលានេះ ហើយរូបក៏គាត់សូមផ្ដាំដល់ ជនពិការទំាងអស់អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីជួយដល់ខ្លូន  
 គ្រួសារ និងសង្គម។ ហើយសូមអោយ ជនពិការគ្រប់រូប ត្រូវមានការតស៊ូ 
ព្យាយាម សូមកុំអស់សង្ឈឹមក្នុងឆាកជីវិត ទោះបីយើងជាជនពិកាក៏ដោយ។