ទស្សនះរបស់ផ្លាស់តូ
ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ
លោកផ្លាស់តូ |
ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវ
មូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលា
ទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូង
បង្អស់នៅលោកខាងលិច ។ ផ្លាតូគឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការត្រិះរិះរបស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ចំណង់ចំណូលចិត្តរបស់គាត់ គឺផ្តោតសម្ខាន់ទៅលើរដ្ឋនយោបាយ និងច្បាប់ ។
កត្តាដែលជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរ
សប្បាយ និងសុភមង្គល ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។
ផ្លាតូ ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ។
លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ដែលមានលក្ខណៈមិនគ្រប់
គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ។
លោកផ្លាតូ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌ ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សន
វីទូដ៏វៃឆ្លាត ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ មានតែនៅក្នុង
ជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។
នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ គឺរលាយចូលគ្នាក្នុងបូរី ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
វណ្ណៈខ្ពស់បំផុត ដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ឬករណី
ចាំបាច់ឡើយ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋដើម្បីវឌ្ឍនភាពរបស់រដ្ឋ ។ ពលរដ្ឋទាំងអស់ ត្រូវផ្សារ
សាច់ឈាមរលាយចូលទៅក្នុងរដ្ឋហើយរដ្ឋ ក៏កើតឡើងដោយសារតែពលរដ្ឋដែរ ។ ដូច្នេះពុំអាចអ្នកណាម្នាក់ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀតរស់លើ
គំនរទុក្ខ និងស្ទឹងទឹកភ្នែក បានន័យថា ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ គ្នា ។ នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ គឺបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ដែលពុំ
អាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា ហើយមិនមានការពិបាកយល់ទេ ព្រោះវាជាមូលដ្ឋាន
សុខមាលភាពរបស់រដ្ឋ៕
ទស្សនវិជ្ជារបស់ផ្លាតូ
តាមទស្សនៈរបស់ផ្លាតូថា «ពិភពលោក កើតឡើងដោយធាតុ ២ យ៉ាង គឺពិភពទស្សនៈ និងរូបធាតុ ។ផ្លាតូបានបង្ហាញថា «គ្មានរូបធាតុណាមួយ មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមាន
តែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល» ។ បានន័យថា គឺមានតែពិភពទស្សនៈទេ ដែលមាន
ភាពសច្ចៈ និងមិនប្រែប្រួល ចំណែកឯរូបធាតុវិញ មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ។
ទស្សនៈរបស់ផ្លាតូ ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូគឺភាពយុត្តិ
ធម៌ ។ ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។
លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស ជាវណ្ណៈជាន់ខ្ពស់ អ្នកយាម និងទាហានមន្រ្តីរាជការ ជាវណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ ជាវណ្ណៈក្រោម។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។ ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់
មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ ធ្វើការដើម្បីប្រយោជន៍
របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។
ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។ តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយ
ឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។
ស្ថានភាពនៃជីវិតនេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម ។ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ -ចំណេះដឹងជ្រៅជ្រះ -សេចក្តីក្លាហាន -វិចារណញ្ញាណ -យុត្តិធម៌ ។
ស្ថានភាពនៃជីវិតនេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម ។ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ -ចំណេះដឹងជ្រៅជ្រះ -សេចក្តីក្លាហាន -វិចារណញ្ញាណ -យុត្តិធម៌ ។
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖ -រាជាធិបតេយ្យ((Monarchy) -អភិជនាធិបតេយ្យ((Aristocracy) -សក្តិភូមិ (Timocracy) -គណាធិបតេយ្យ((Oligrachy ) -ប្រជាធិបតេយ្យ( (Democracy ) -ទុជនាធិបតេយ្យ( (Tyranny )។
មេដឹកនាំផ្តាច់ការប្រៀបដូចជាអំណាចគ្មានច្បាប់ របស់មនុស្សម្នាក់ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍ របស់
ប្រជាពលរដ្ឋទាំងអស់ ។ ផ្លាតូ បានបង្ហាញទៀតថា «របបផ្តាច់ការ គឺជារបប កាចសាហាវជាទី
បំផុតពីព្រោះ៖
ទី១ ប្រជាពលរដ្ឋ នៅក្នុងរបបនេះ មិនមែនចាប់ផ្តើមគោរពឱនលំទោន ចំពោះ មនោគមន៍វិជ្ជានោះទេ ចំពោះមនុស្សម្នាក់។
ទី២ ចំណុចសំខាន់ សម្រាប់រដ្ឋ ត្រូវអាស្រ័យ នឹងមនោគមន៍វិជ្ជា របស់ខ្លួន ។ ផលប្រយោជន៍រដ្ឋ ត្រូវតែមានតំលៃ ខ្ពស់ជាងផលប្រយោជន៍ របស់បុគ្គល ឬផលប្រយោជន៍ ពលរដ្ឋក្នុងសង្គម ។ មេអំណាចផ្តាច់ការ និងផលប្រយោជន៍ឯកជន របស់ខ្លួនតែងតែត្រូវបានកំណត់ថា ជាផលប្រយោជន៍ របស់ប្រជាជនទូទៅ ហើយគោលបំណង របស់រដ្ឋបានត្រូវគេយកមកប្រើជាគោលបំណង របស់ប្រជាជន» ៕
0 comments:
Post a Comment